June 21st, 2026
ក្នុងនាមអង្គការ KDRF និងក្នុងភាពជាដៃគូសហការជាមួយ Khmer Movement for Democracy
ខ្ញុំសូមអបអរសាទរដល់សិស្សទាំងអស់ ដែលបានបញ្ចប់វគ្គបណ្តុះបណ្តាលអ្នកនាំពាក្យប្រព័ន្ធផ្សព្វផ្សាយ (Media Spokesperson Training Course) ដោយជោគជ័យ។
ការខិតខំប្រឹងប្រែង ការប្តេជ្ញាចិត្ត និងការយកចិត្តទុកដាក់របស់សិស្សទាំងអស់ ក្នុងការពង្រឹងសមត្ថភាពទំនាក់ទំនង និងជំនាញភាពជាអ្នកដឹកនាំ ពិតជាគួរឱ្យកោតសរសើរយ៉ាងខ្លាំង។ យើងមានមោទនភាពចំពោះសមិទ្ធផលរបស់សិស្សទាំងអស់ និងសង្ឃឹមថា នឹងយកចំណេះដឹងដែលទទួលបានពីវគ្គបណ្តុះបណ្តាលនេះ ទៅប្រើប្រាស់ដើម្បីបម្រើសហគមន៍ និងចូលរួមចំណែកក្នុងការកសាងសង្គមឱ្យកាន់តែប្រសើរឡើង។
Congratulations to all our students on successfully completing the Media Spokesperson Training Course!
Offered under KDRF’s Indradevi Women’s Academy and in partnership with Khmer Movement For Democracy (KMD), this program was designed to strengthen communication, leadership, and advocacy skills among Cambodian women and youth around the world. Your dedication and commitment to strengthening your communication and leadership skills are truly commendable.
#KDRF #KMD #IndradeviWomensAcademy
06-22-2026
ក្នុងនាម មូលនិធិខ្មែរសង្គ្រោះអ្នកប្រជាធិបតេយ្យ (KDRF) យើងខ្ញុំសូមថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅដល់បងប្អូនទាំងអស់ ដែលបានចូលរួមចំណែកធ្វើឱ្យការចុះអនុស្សរណៈនៃការយោគយល់គ្នា (MoU) រវាង KDRF និង មជ្ឈមណ្ឌលដើម្បីខ្មែរ (Akari-Japan) ទទួលបានជោគជ័យ។
សមិទ្ធផលដ៏សំខាន់នេះឆ្លុះបញ្ចាំងពីការលះបង់ កិច្ចសហការ និងការប្តេជ្ញាចិត្តរួមរបស់ថ្នាក់ដឹកនាំ សមាជិក អ្នកស្ម័គ្រចិត្ត អ្នកគាំទ្រ និងដៃគូសហការរបស់យើង។ រួមគ្នា យើងបន្តបេសកកម្មក្នុងការលើកកម្ពស់ស្ត្រី និងយុវជនខ្មែរ ពង្រឹងការចូលរួមរបស់ពលរដ្ឋ និងបម្រើសហគមន៍ដោយស្មារតីទទួលខុសត្រូវ និងសុចរិតភាព។
យើងខ្ញុំសូមថ្លែងអំណរគុណដ៏ជ្រាលជ្រៅដល់បងប្អូនទាំងអស់នៅ មជ្ឈមណ្ឌល Akari - Japan ចំពោះការទទួលស្វាគមន៍យ៉ាងកក់ក្តៅ ការគាំទ្រដោយសប្បុរស និងភាពរួសរាយរាក់ទាក់។
On behalf of the Khmer Democratic Rescue Foundation (KDRF), we would like to extend our sincere appreciation to all who contributed to the successful signing of the Memorandum of Understanding (MoU) between KDRF and Khmer Support Center Akari in Japan.
This milestone reflects the dedication, collaboration, and shared commitment of our leaders, volunteers, members, supporters, and partners. Together, we continue to advance our mission of empowering Cambodian women and youth, strengthening civic engagement, and serving our communities with purpose and integrity.
We also wish to express our heartfelt gratitude to everyone at Akari for your warm hospitality, generous support, and kindness.
This partnership represents an important step forward, demonstrating what can be achieved when we unite around a common vision for positive change.